បើចង់មានកូនដែលមានសុខភាពល្អអ្នកម្តាយត្រូវចាប់ផ្តើមធ្វើអ្វីខ្លះមុនពេលដែលអ្នកមានផ្ទៃពោះ?

៤ ចំណុច​សំខាន់ៗ សំរាប់អ្នកម្តាយដែលត្រៀមមានផ្ទៃពោះ

ទទួលការពិនិត្យសុខភាពជាមុន ដើម្បីឱ្យប្រាកដថារាងកាយរបស់អ្នកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការមានផ្ទៃពោះ។

នៅពេលពិនិត្យសុខភាពសូមចែករំលែកប្រវត្តិសុខភាពគ្រួសាររបស់អ្នកជាមួយគ្រូពេទ្យរបស់អ្នក។

លេបថ្នាំវីតាមីនបន្ថែមជាមួយអាស៊ីតហ្វូលិក ៤០០ មីក្រូក្រាមក្នុងមួយថ្ងៃដើម្បីជួយការពារពីភាពមិនប្រក្រតីនៃខួរក្បាលនិងឆ្អឹងខ្នងពីកំណើតរបស់ទារក។

រក្សាទំងន់ដែលមានសមស្របល្អមុនពេលមានផ្ទៃពោះ។ បរិភោគអាហារដែលមានសុខភាពល្អនិងធ្វើសកម្មភាពរាល់ថ្ងៃ។

កុំជក់បារី ផឹកគ្រឿងស្រវឹង ឬ ប្រើប្រាស់គ្រឿងញៀន។ ទាំងអស់នេះអាចបង្កគ្រោះថ្នាក់ដល់កូនអ្នកពេលអ្នកមានផ្ទៃពោះ។

Leave a comment